គម្រោង GeoDRR- ជីអូម៉ាទិចសម្រាប់ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយទទួលបានការផ្តល់មូលនិធិដោយ Erasmus+ Programme នៃគណៈកម្មការសហភាពអឺរ៉ុប។ គម្រោងនេះមានគោលដៅសំខាន់ក្នុងការគាំទ្រដល់សាកលវិទ្យាល័យរបស់ប្រទេសដៃគូក្នុងការកសាងសមត្ថភាពរបស់ពួកគេក្នុងគោលលដៅអភិវឌ្ឍនិងផ្តល់នូវកម្មវិធីសិក្សាដែលមានគុណភាពនិងជំនាញខ្ពស់ដែលអាចរៀបចំឱ្យអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយនិងអ្នកជំនាញក្នុងការផ្តល់នូវដំណោះស្រាយដែលអាចអនុវត្តបានចំពោះបញ្ហាសង្គមផ្សេងៗដោយផ្តោតលើកត្តាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុជាពិសេសភាពងាយរងគ្រោះពីគ្រោះមហន្តរាយ។

ដូចដែលបានបង្ហាញរួចមកហើយថា ការផ្លាស់ប្តូរអាកាសធាតុជះឥទ្ធិពលទាំងរលកនិងអាំងតង់ស៊ីតេនៃគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុខណៈពេលដែលវាកាត់បន្ថយភាពធន់ដែលអាចបង្កើនភាពងាយរងគ្រោះនៃគ្រោះថ្នាក់ធម្មជាតិគ្រប់ប្រភេទ។ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយអាចចូលរួមចំណែកក្នុងការបន្ស៊ាំនិងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាពិសេសនៅក្នុងបណ្តាប្រទេសនៃអាស៊ីអាគ្នេយ៍ដែលស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះការផ្លាស់ប្តូរអាកាសធាតុនៅលើពិភពលោក។
 

កម្មវត្ថុ

គម្រោងនេះនឹងផ្តោតលើផ្នែកជាក់លាក់មួយដែលទាក់ទងទៅនឹងគោលបំណងរួមតាមរយៈការបង្រួបបង្រួមកិច្ចសហការណ៍ទូទៅដើម្បីឲ្យងាយស្រួលក្នុងការសម្រេចគោលដៅ។
ដើម្បីកសាងសមត្ថភាពបុគ្គលិកសិក្សា,បុគ្គលិករដ្ឋបាលនិងបុគ្គលិកបច្ចេកទេសនៃគ្រឹះស្ថានឧត្តមសិក្សារបស់ប្រទេសដៃគូក្នុងការអភិវឌ្ឍន៍និងផ្តល់នូវកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រក្នុងគម្រោង“ជីអូម៉ាទិចសម្រាប់ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ” ។
ដើម្បីជួយអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយអាចវាយតម្លៃភាពងាយរងគ្រោះនិងហានិភ័យជាមួយនឹងការប្រើប្រាស់ជីអូម៉ាទិចក៏ដូចជាចូលរួមក្នុងការកសាងសហគមន៍ដែលមានភាពធន់នឹងគ្រោះមហន្តរាយដោយរៀបចំផែនការលម្អិតនិងការគូសផែនទីលំអិតនៃហានិភ័យគ្រោះមហន្តរាយ,សក្តានុពលនៃការប៉ះពាល់និងការកាត់បន្ថយឥទ្ធិពល,និងជំនួយសង្គ្រោះដែលសមស្រប។
ដើម្បីលើកកម្ពស់ការយល់ដឹងនៅក្នុងសហគមន៍មូលដ្ឋាននិងកៀរគរអាជ្ញាធរឱ្យធ្វើសកម្មភាពក្នុងការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមរយៈគោលនយោបាយដែលមានរចនាសម្ព័ន្ធចូលរួមដោះស្រាយការការពារ។
ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងការសិស្សានិងទីផ្សារការងារជាពិសេសដោយបំពាក់ឱ្យអ្នកជំនាញជាមួយនឹងជំនាញចាំបាច់ទាំងអស់នាពេលអនាគតឱ្យបានគ្រប់គ្រាន់ដើម្បីអភិវឌ្ឍក្រោមកាលៈទេសៈផ្លាស់ប្តូរឥតឈប់ឈរ។

សកម្មភាព

ការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ ក្នុងអំឡុងពេលគម្រោង geoDRR នឹងត្រូវបានបន្តដោយការរៀបចំតាមដំណាក់កាល ដែលនៅក្នុងនោះប្រទេសដៃគូទាំងអស់នឹងធ្វើទៅលើ៖

ក. តម្រូវការរបស់បុគ្គលិក និងនិស្សិតលើការសិក្សា
ខ. លក្ខណៈបច្ចេកទេសរបស់មន្ទីពិសោធន៍
គ. តម្រូវការឯកសារក្នុងការទទួលស្គាល់ជាផ្លូវការរបស់កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ

ម៉្យាងវិញទៀត សាកលវិទ្យាល័យរបស់ប្រទេសដៃគូនឹងអភិវឌ្ឍកម្មវិធី និងមុខវិជ្ជាសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនិងបញ្ចប់នូវរាល់សកម្មភាពចាំបាច់សម្រាប់ការបង្កើតមន្ទីរពិសោធន៍ក្នុងអង្គភាពរៀងខ្លួន ដោយមួយវិញទៀត សាកលវិទ្យាល័យរបស់ប្រទេសដៃគូ នឹងអភិវឌ្ឍនិងដាក់ចេញនូវការសិក្សារបស់ “GIS for DRR” តាមប្រព័ន្ធអេឡិចត្រូនិច(VLE)និងពិពណ៌នាខ្លឹមសារនៃមាតិកាសម្រាប់បុគ្គលិកនិងនិស្សិត។ កម្មវិធីសិក្សារួមមាន វគ្គសិក្សាចំនួន១២វគ្គ រួមជាមួយសារណាបទចំនួន១ ដែលត្រូវនឹង ១២០ ECTS។

ក្រោយមកទៀតក្នុងកំឡុងពេលអនុវត្តគំរោង បុគ្គលិកអប់រំ រដ្ឋបាល និងបច្ចេកទេសរបស់ សាកលវិទ្យាល័យរបស់ប្រទេសដៃគូ នឹងទទួលបានសកម្មភាពពង្រឹងសមត្ថភាពនានា។ សកម្មភាពពង្រឹងសមត្ថភាពនឹងរួមបញ្ចូល

ក. ដំណើរទស្សនកិច្ចសិក្សាអប់រំចំនួន ៣ កន្លែងទៅកាន់វិទ្យាស្ថានឧត្តមសិក្សារបស់ប្រទេសដៃគូ ដើម្បីទទួលបានចំណេះដឹងខាងទ្រឹស្តីនិងទិដ្ឋភាពជាក់ស្តែងនៃការបង្រៀនជីអូម៉ាទិចនិងត្រូវបានណែនាំអំពីវិធីសាស្រ្តបង្រៀននិងឧបករណ៍ដែលត្រូវនឹងតំរូវការរបស់អ្នកវិទ្យាសាស្ត្រជំនាន់ថ្មី។
ខ. វគ្គបណ្តុះបណ្តាលចំនួន ៣ ក្នុង សាកលវិទ្យាល័យរបស់ប្រទេសដៃគូ រួមមានការបណ្តុះបណ្តាលដោយផ្ទាល់នៅមន្ទីរពិសោធន៍ដែលទើបបង្កើតថ្មី, ការបណ្តុះបណ្តាលទ្រឹស្តីលើប្រធានបទដែលគ្របដណ្តប់ទៅលើមុខវិជ្ជាសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងការស្គាល់ការប្រើប្រាស់ឧបករណ៍ឌីជីថល។

ផ្នែកចុងក្រោយនៃដំណាក់កាលអភិវឌ្ឍន៍ មានដូចជាការទទួលស្គាល់ជាផ្លូវការ, ការដាក់ឲ្យប្រើប្រាស់និងការវាយតំលៃបណ្តោះអាសន្នទៅលើមុខវិជ្ជាសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យរបស់ប្រទេសដៃគូ។

ឯកសារចុងក្រោយ

ស្វែងរកព័ត៌មានថ្មីៗរបស់យើង