សាកលវិទ្យាល័យជាតិបាត់ដំបង – NUBB, (កម្ពុជា)

 
NUBB ជាសាកលវិទ្យាល័យរដ្ឋមួយនៃប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ដើម្បីផ្តល់ឱកាសដល់និស្សិតដែលរស់នៅតាមតំបន់ជនបទជាពិសេសនៅភាគពាយព្យនៃប្រទេសកម្ពុជាដើម្បីទទួលបានសេវាអប់រំខ្ពស់ដើម្បីអភិវឌ្ឍអាជីពរបស់ពួកគេក៏ដូចជាសហគមន៍មូលដ្ឋាន និងកាត់បន្ថយគម្លាតចំណេះដឹងរវាងជនបទ និងទីក្រុង។ NUBB បានកំណត់គោលដៅ គឺដើម្បីអប់រំអ្នកដឹកនាំជំនាន់ក្រោយក្នុងវិស័យនានាតាមរយៈតុល្យភាពទ្រឹស្តីនិង អនុវត្តន៍។NUBBធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ មូលដ្ឋានរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ក្រុមហ៊ុន និងសាកលវិទ្យាល័យសម្ព័ន្ធក្នុងតំបន់និងពិភពលោក។ NUBB មានមហាវិទ្យាល័យ ចំនួន ៥ និងវិទ្យាស្ថានចំនួន ១ ក្នុងនោះរួមមាន (១) មហាវិទ្យាល័យគ្រប់គ្រង់ពាណិជ្ជកម្ម និងទេសចរណរណ៍ (២)មហាវិទ្យាល័យកសិកម្មនិងកែច្នៃចំណីអាហារ (៣)មហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍសហគមន៍ (៤) ផ្នែកសិល្បៈ មនុស្សសាស្ត្រ និងអប់រំ ៥) មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង (៦) វិទ្យាស្ថានភាសាបរទេស។