សាកលវិទ្យាល័យ Xavier-Ateneo de Cagayan – XU (ហ្វីលីពីន)

 
សាកលវិទ្យាល័យXavierគឺជាសាកលវិទ្យាល័យឯកជនកាតូលិក និងចាស្ទីស ដែលមានទីតាំងនៅទីក្រុង Cagayan de Oro ភាគខាងជើង Mindanao នៃប្រទេសហ្វីលីពីន។ សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៣ ដែលជាសាកលវិទ្យាល័យសម្រាប់ក្មេងប្រុសដែលមានឈ្មោះដើមថា Ateneo de Cagayan ។ ម្ភៃប្រាំឆ្នាំក្រោយមក Ateneo de Cagayanត្រូវបានប្រកាសជាសាកលវិទ្យាល័យនៅក្នុងឆ្នាំ១៩៥៨ហើយត្រូវបានប្តូរឈ្មោះជាសាកលវិទ្យាល័យ Xavier - Ateneo de Cagayan ជាកិត្តិយសរបស់លោក St. Francis Xavier វាបានក្លាយជាសាកលវិទ្យាល័យដំបូងគេនៅ Mindanao និងជាសាកលវិទ្យាល័យ Jesuit ដំបូងគេនៅប្រទេសហ្វីលីពីន។

សាកលវិទ្យាល័យXavier - Ateneoត្រូវបានសិស្សបុគ្គលិកនិងអតីតនិស្សិតហៅថាជាសកលវិទ្យាល័យដ៏មានគុណភាពនិងឧត្តមភាពសាកលវិទ្យល័យបានបន្តចក្ខុវិស័យផ្តល់ការអប់រំប្រកបដោយគុណភាព (# ExperienceExcellenceAtXavierAteneo) ថ្មីៗនេះសាកលវិទ្យាល័យ Xavier មាននិស្សិតចំនួន ៦,៧២៨ នាក់,បុគ្គលិករដ្ឋបាលចំនួន ៥៣១ នាក់ដោយមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៣៨ សាលាជំនាញចំនួន ២ សាលាក្រោយបរិញ្ញាបត្រ ចំនួន ២៣ និងកម្មវិធីថ្នាក់បណ្ឌិតចំនួន ៤ ។ សាកលវិទ្យាល័យមានកម្មវិធីសិក្សាចំនួន ៧ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការឧត្តមសិក្សា (ឬ CHED) ដែលជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ហើយកម្មវិធីចំនួន៥ក្នុងចំណោមកម្មវិធីទាំងនេះគឺកម្មវិធីជំនាញវិស្វកម្មនិងកម្មវិធីសិក្សាចំនួនពីរត្រូវបានទទួលស្គាល់ដោយ(CHED)as Center of EXcellence។ សាកលវិទ្យាល័យ Xavier បានចាត់ថ្នាក់ដោយ សាកលវិទ្យាល័យ QS អាស៊ីនៅឆ្នាំ ២០០៦ និងឆ្នាំ ២០២១ ។